មូលដ្ឋានគណិតវិទ្យា (Basic Math)

រៀន យល់ និងអនុវត្តន៍ផ្ទាល់

បង្កើតសន្លឹកកិច្ចការ

ប្រមាណវិធីទាំង៤ (+ - × ÷)

ជីវភាពជាក់ស្តែង៖ ការដើរផ្សារ
  • បូក (+)៖ រកសរុបប្រាក់ដែលត្រូវបង់ ពេលទិញអីវ៉ាន់ច្រើនមុខ។ (ឧ. ទិញសាច់ 10$ + បន្លែ 5$ = 15$)
  • ដក (-)៖ រកប្រាក់អាប់។ (ឧ. ឱ្យលុយគេ 20$ - ទិញអស់ 15$ = អាប់ 5$)
  • គុណ (×)៖ ទិញរបស់តែមួយច្រើនដង។ (ឧ. ទឹកសុទ្ធ 1 ដប 2$ × ទិញ 6 ដប = 12$)
  • ចែក (÷)៖ ចែកលុយគ្នាចេញ។ (ឧ. ញ៉ាំអីអស់ 30$ ÷ គ្នា 3 នាក់ = ម្នាក់ចេញ 10$)
ការពន្យល់ (Concepts)

ប្រមាណវិធីទាំងបួនគឺជាមូលដ្ឋានគ្រឹះនៃគណិតវិទ្យា ដែលយើងប្រើប្រាស់ស្ទើរតែរៀងរាល់ម៉ោងក្នុងជីវិតប្រចាំថ្ងៃ។

ម៉ាស៊ីនគិតលេខសាមញ្ញ

5

ប្រមាណវិធីចម្រុះ (PEMDAS)

ជីវភាពជាក់ស្តែង៖ ការទិញទំនិញជាកញ្ចប់

អ្នកមានលុយ $50 នៅក្នុងកាបូប។ អ្នកទិញអាវ 3 អាវ ក្នុងតម្លៃ $10 ក្នុងមួយអាវ និងទទួលបានការបញ្ចុះតម្លៃ $5 លើការទិញសរុប។
តើអ្នកនៅសល់លុយប៉ុន្មាន?
50 - ((3 × 10) - 5) = 25

ក្បួនគណនា (Order of Operations)

ក្បួន PEMDAS ប្រាប់យើងថាតើត្រូវគិតលេខមួយណាមុន៖

  1. P (Parentheses) : ធ្វើក្នុងវង់ក្រចក () មុនគេ
  2. E (Exponents) : ស្វ័យគុណ
  3. M / D (Multiply/Divide) : គុណ និង ចែក (ធ្វើពីឆ្វេងទៅស្តាំ)
  4. A / S (Add/Subtract) : បូក និង ដក (ធ្វើពីឆ្វេងទៅស្តាំចុងក្រោយគេ)
សាកល្បងគណនា
លទ្ធផល៖ 25

ប្រភាគ (Fractions)

ជីវភាពជាក់ស្តែង៖ ការចែកភីហ្សា

ប្រសិនបើអ្នកកាត់ភីហ្សាមួយជារង្វង់ជា ៨ ចំណែកស្មើៗគ្នា (ភាគបែង = 8) ហើយអ្នកញ៉ាំអស់ ៣ ចំណែក (ភាគយក = 3)។
នោះមានន័យថាអ្នកបានញ៉ាំភីហ្សាអស់ 3/8 (បីភាគប្រាំបី) នៃភីហ្សាទាំងមូល។

និយមន័យ

ប្រភាគតំណាងឱ្យចំណែកនៃវត្ថុទាំងមូល។

៣ (ភាគយក - ចំណែកយើងមាន)

៨ (ភាគបែង - ចំណែកសរុប)
ការបង្ហាញជារូបភាព (Visualizer)

/

ស្មើនឹង ទសភាគ 0.37537.5%

ភាគរយ (Percentage %)

ជីវភាពជាក់ស្តែង៖ ថ្មទូរស័ព្ទ និង ការបញ្ចុះតម្លៃ
  • ថ្មទូរស័ព្ទ 20% មានន័យថា បើថ្មចែកជា 100 ភាគ អ្នកនៅសល់តែ 20 ភាគប៉ុណ្ណោះ។
  • ទិញស្បែកជើង $50 គេបញ្ចុះតម្លៃឱ្យ 20% មានន័យថា គេចុះឱ្យ $10 ដូច្នេះយើងបង់តែ $40 ប៉ុណ្ណោះ។
កម្មវិធីគណនាការបញ្ចុះតម្លៃ
$40.00

អ្នកសន្សំប្រាក់បាន៖ $10.00

សមាមាត្រ និងអនុបាត

ជីវភាពជាក់ស្តែង៖ ការដាំបាយ ឬធ្វើម្ហូប

ដើម្បីដាំបាយឱ្យឆ្ងាញ់ អ្នកត្រូវប្រើ អង្ករ ២ កំប៉ុង ជាមួយ ទឹក ៣ កំប៉ុង (Ratio 2:3)
ចុះបើមានភ្ញៀវមកលេងផ្ទះ ហើយអ្នកត្រូវដាំ អង្ករ ៤ កំប៉ុង តើអ្នកត្រូវដាក់ទឹកប៉ុន្មាន?
យើងប្រើអនុបាត៖ 2/3 = 4/X ។ ចម្លើយគឺ ទឹក ៦ កំប៉ុង!

និយមន័យ

អនុបាត (Proportion)៖ គឺសមភាពរវាងផលធៀបពីរ (A/B = C/D)។

ក្បួនគុណខ្វែង (Cross Multiplication)៖
បើ A/B = C/X នោះ A × X = B × C
នាំឱ្យ X = (B × C) ÷ A
រកតម្លៃ X (ក្បួនគុណខ្វែង)

=

X = 6

វិធីធ្វើ៖ X = (3 × 4) ÷ 2 = 6